មន្រ្តីកម្ពុជាលើកឡើងពីកិច្ចសហប្រតិបត្តិការវិនិយោគនៃកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២២

ដោយៈ ចំណាន

    ប្រទេសចិនៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកលឹម វិសាល បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ក្រោមប្រធានបទ “ការអនុវត្ត និងកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិតរវាងចិន និងអាស៊ាន”។​

លោកអគ្គលេខាធិការរង បានលើកឡើងអំពីទំនាក់ទំនងប្រកប​ដោយថាមវន្តរវាងអាស៊ាន និងចិន ដោយចិនជាដៃគូសន្ទនាដំបូងគេបង្អស់ដែលអាស៊ាន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ខណៈបច្ចុប្បន្នអាស៊ាន និងចិនជាដៃគូពាណិជ្ជកម្មធំជាងគេ ទៅវិញទៅមក ហើយចិនជាវិនិយោគិនដ៏សំខាន់នៅតំបន់អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ចិនជាមិត្តចាស់របស់កម្ពុជា ដែលបានភ្ជាប់ទំនាក់ទំនងការទូត អស់រយៈពេល៦៧ឆ្នាំមកហើយ ដែលទំនាក់ទំនងដ៏យូរលង់នេះ បានធ្វើឱ្យចិនក្លាយជាអ្នកវិនិយោគធំជាងគេ ដៃគូពាណិ​ជ្ជកម្មធំជាងគេ និងជាប្រភពទេសចរធំជាងគេរបស់កម្ពុជា”។

ឆ្លៀតឱកាសនៃកិច្ចប្រជុំខាងលើ លោកលឹម វិសាលបានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពថ្មីៗ នៃគោលនយោបាយវិនិយោគ ដែលរាជរដ្ឋាភិបាលបានកែលម្អ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីផ្តល់ភាពអំណោយផល ដល់វិនិយោគិនគ្រប់ជាតិសាសន៍ និងការដាក់ឱ្យដំណើរការសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចមានជាអាទិ៍ថ្នាល CDC Investment Project Management (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។

លោកបញ្ជាក់ជូនអង្គវេទិកា អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន និងអាស៊ាន ដើម្បីចាប់យកឱកាសពីបញ្ញាសិប្បនិម្មិត ធ្វើឱ្យស៊ីជម្រៅភាពជាដៃគូសេដ្ឋកិច្ច និងបង្កើតនូវសហគមន៍អនាគតរួមគ្នារវាងចិន និងអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here