តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះបន្តិចនៅថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិកទម្លាក់អត្រាការប្រាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅខែកញ្ញានេះស្របតាមការរំពឹងទុក។

លោក Claudio Galimberti ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Rystad Energy បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់ជាសញ្ញាបង្ហាញថា ធនាគារ Fed ព្រួយបារម្ភអំពីហានិភ័យចំពោះសេដ្ឋកិច្ចពីការកើនឡើងនៃអត្រាភាពអត់ការងារ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេនមកនៅត្រឹម៦៧,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0042 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១០សេនមកនៅត្រឹម៦៣,៩៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here