ភាពតានតឹងភូមិសាស្ត្រនយោបាយជំរុញឱ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងពិចារណាអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្សុី។

កាលពីចុងសប្តាហ៍មុន អ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​រុស្ស៊ី ​ក្នុង​​គោលបំណង​បំផ្លាញប្រភពហិរញ្ញវត្ថុ​ ដែលរុស្សុីចំណាយលើការធ្វើ​សង្គ្រាម​ ខណៈ​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​បាន​ជាប់គាំង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៦៧,៥៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0354 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៥សេនដូចគ្នាដូចគ្នាដល់៦៣,៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here