NBCរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងវិធានការបុរេសកម្ម ទាក់ទងហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រកាសស្ដីពី វិធានការបុរេសកម្មចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី សរុបប្រមាណ៣៥០រូប។

ធនាគារជាតិនៃកម្ពុជា មានគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីសូចនាករព្រមានថ្មីៗ នៅក្នុងប្រកាសនេះ ស្របតាមការវិវត្តនៃហានិភ័យ និងស្តង់ដារអន្តរជាតិ សម្រាប់ការត្រួតពិនិត្យគ្រឹះស្ថា​ន​ធនាគារនិងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here