តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈរុស្សុីអាចនឹងរងទណ្ឌកម្មថ្មី បន្ទាប់​ពី​មានការវាយ​ប្រហារ​ធំមួយ​

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលដែលអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានសម្រេចបង្កើនផលិតកម្មប្រេងឆៅក្នុងបរិមាណទាបជាងការរំពឹងទុក។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងនៃការផ្គត់ផ្គង់ប្រេង ដោយសារលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី បន្ទាប់​ពី​រុស្សុីបានបើកការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ធំបំផុត​លើ​ប្រទេស​អ៊ុយក្រែន​ ដោយបាន​ធ្វើឱ្យឆាបឆេះ​អគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋធានីកៀវ (Kyiv)។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេនដល់៦៦,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៤សេនដល់៦២,៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here