តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងរយៈពេលប្រមាណ៣ថ្ងៃជាប់គ្នាគិតត្រឹមការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈពេលដែលកិច្ចប្រជុំរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេងឆៅ និងសម្ព័ន្ធមិត្ត (OPEC+) នឹងឈានចូលមកដល់ក្នុងថ្ងៃអាទិត្យចុងសប្តាហ៍។

ទន្ទឹមនឹងនេះ ទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន២,៤លានបារ៉ែលកាលពីសប្តាហ៍មុន ខុសផ្ទុយស្រឡះពីការព្យាករណ៍ទុករបស់ក្រុមអ្នកវិភាគថា នឹងធ្លាក់ចុះ២លានបារ៉ែល។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៣សេនមកនៅត្រឹម៦៦,៧៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0012 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៩សេនមកនៅត្រឹម៦៣,២៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here