សភាពាណិជ្ជកម្មនិងCDCបើកកិច្ចពិភាក្សាលើចំណុចសំខាន់ៗចំនួន៣ទាក់ទងការលើកកំពស់ការវិនិយោគ

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធ របាយការណ៍ដែលសភាពាណិជ្ជកម្មកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះ ក៏មានវត្តមាន លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួល ក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) ព្រមទាំងសហការីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់់ សហប្រធានក្រុមការងារ “ឃ” និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ទី១. ពិនិត្យ និងអនុម័ត ជាអាទិភាព ដល់សំណើសុំពិសេសនៅក្នុងតារាងម៉ាទ្រីស ត្រង់សរសរស្តម្ភទី១ (Pillar 1) ដែលពាក់ព័ន្ធនឹងការបើក ការសហការទូតអន្តរជាតិកម្រិតខ្ពស់ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើងវិញ។ ទី២. ប្រើប្រាស់យន្តការ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយប្រព័ន្ធផ្ទាំងព័ត៌មាន (Dashboard)ដើម្បី តាមដានវឌ្ឍនភាព ការអនុវត្ត និងការសម្របសម្រួល ចំពោះក្រុមការងាររបស់ក្រសួងទាំងអស់។

ទី៣. បង្កើតវេទិកា G-PSF FDI ក្រោមការសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីប្រមូលមតិយោបល់ និងគាំទ្រការស្តារជំនឿចិត្តឡើងវិញ ពីវិនិយោគិនបរទេស និងពិនិត្យលើសំណើ​ផ្សេងៗទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here