រដ្ឋបាលខេត្តបាត់ដំបងរៀបចំសណ្តាប់ធ្នាប់រមណីយដ្ឋានភ្នំសំពៅ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ដោយៈ គង់ សូរិយា

    បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។

បន្ទាប់ពីអនុវត្តគម្រោងសាងសង់ កែលម្អជាបន្តបន្ទាប់នាពេលកន្លងមក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា កំសាន្តយ៉ាងច្រើនកុះករជាពិសេសនាពេលល្ងាច ហើយក្លាយជាគោលដៅទេសចរ ដ៏ទាក់ទាញមួយក្នុងខេត្តបាត់ដំបង អាចផ្តល់ផលប្រយោជន៍ ជួយលើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here