ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការពិនិត្យ និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្ត ក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត”។
សិក្ខាសាលាកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាអធិបតី និងចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
កម្មវិធីនេះធ្វើឡើង ដើម្បីចែករំលែកពីបទពិសោធន៍ នៃការចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្ត ដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំងបកស្រាយនូវរាល់ចម្ងល់ និងបញ្ហាប្រឈមនានា ដែល អ.គ.វ.រ.ខ. បានជួបប្រទះពេលអនុវត្តកិច្ចការជាក់ស្តែង សំដៅធ្វើយ៉ាងណាឱ្យអ.គ.វ.រ.ខ. អាចដំណើរការចុះបញ្ជី និងផ្តល់ការលើកទឹកចិត្តជូនគម្រោងវិនិយោគ ប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ និងទទួលបានលទ្ធផលតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល។
សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាសភាពមកពី អ.គ.វ.រ.ខ. ចំនួន១០ នៃរាជធានី-ខេត្ត សរុបប្រមាណ១៥០រូប៕








