ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានអញ្ជើញជាគណៈអធិបតីក្នុង “កម្មវិធីជំរុញពាណិជ្ជកម្ម កម្ពុជា-វៀតណាម”។
កម្មវិធីនេះ ត្រូវបានសហការរៀបចំដោយ អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំវៀតណាម តំណាងពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា ទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តអានយ៉ាង និងមន្ត្រីរាជការនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសកម្ពុជា និងវៀតណាម តាមរយៈការបង្កើតឱកាសសម្រាប់បណ្តាញធុរកិច្ច ស្វែងយល់ពីទីផ្សារកម្ពុជា ចែករំលែកគំនិតបង្កើតដៃគូអាជីវកម្មរវាងសហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជនកម្ពុជា និងវៀតណាម ក្នុងវិស័យផលិតផលកសិកម្ម សម្ភារសំណង់ ភស្តុភារកម្ម និងសេវាកម្ម ពាណិជ្ជកម្មជាដើម៕










