កម្ពុជា និងខេត្តយូណានប្រទេសចិនរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍

ដោយៈ ម៉ាណា

    ភ្នំពេញៈ ប្រទេសកម្ពុជា និងខេត្តយូណាន រួមដៃគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ក្រោមជំនួបពិភាក្សាការងាររវាងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក XU Hao អភិបាលរង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ព័ត៌មាននេះបានបង្ហាញឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកXU Hao អភិបាលរង នៃខេត្តយូណាន និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តយូណាន មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តយូណានសហការជួយទាក់ទាញវិនិយោគិន ក្នុងខេត្តយូណាន ឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជា ការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និងInfluencers ល្បីៗពីខេត្តយូណាន ឱ្យមកទស្សនា និងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ បន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here