ធនាគារជាតិកម្ពុជា វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបានបើកកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពង្រីកនិងពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណ​ងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៅក្នុងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភា​ក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមានដូចជា ទី១ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម ទី២ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរ និងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ។

ទី៣លើកកម្ពស់តួនាទី របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាតរភាព និងភាពស្និទ្ធស្នាលជាទីបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here