តោះទៅមើលកំពង់ផែទេសចរណ៍កែប កោះទន្សាយដ៏ស្រស់ស្អាតមានសក្តានុពលបែបណា?

ដោយៈ ម៉ាណា

    កែបៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដងថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូល។

កំពង់ផែដែលសាងសង់មានទម្រង់រូបរាងដូចក្តាមនេះ មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែនេះ ត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន។ ក្នុងពេលអនាគតកំពង់ផែនេះ នឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀត នៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here