តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្តុកប្រេងឆៅ និងស្តុកប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើពិភពលោក បានធ្លាក់ចុះលើសពីការរំពឹងទុក។

យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៦លានបារ៉ែលមកនៅត្រឹម៤២០,៧លានបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ១,៨លានបារ៉ែល។

ចំណែក ស្តុកប្រេងសាំងបានធ្លាក់ចុះ២,៧លានបារ៉ែល បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ៩១៥.០០០បារ៉ែល។ តួលេខទាំងនេះជាសញ្ញាបង្ហាញពីកំណើននៃតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេនដល់ត្រឹមដល់៦៦,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0055 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៥សេនដល់៦២,៨៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here