ចិននឹងបង្កើតមូលដ្ឋានសម្រាប់សហគ្រិន និងនវានុវត្តន៍ជាច្រើនកន្លែងដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយ៖ សាវុធ

អន្តរជាតិ៖ ប្រទេសចិននឹងចាប់ផ្តើមនូវមូលដ្ឋានហ្វឹកហ្វឺនជុំទី៣ សម្រាប់សហគ្រិនភាព និងការច្នៃប្រឌិតថ្មី(នវានុវត្តន៍) ជាច្រើនកន្លែង ដែលជាផ្នែកមួយនៃការជំរុញការកែទម្រង់ ស្ថេរភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសារាចរចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយក្រុមប្រឹក្សារដ្ឋចិន គណៈរដ្ឋមន្ត្រីចិន បាននិយាយថា ប្រទេសខ្លួននឹងសាងសង់មូលដ្ឋានហ្វឹកហ្វឺនចំនួន៩២ នៅក្នុងតំបន់សហគ្រាស សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារាចរខាងលើបានឱ្យដឹងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះនឹងត្រូវអនុវត្តនៅក្នុងមូលដ្ឋានទាំងនេះ។

គោលបំណងគឺដើម្បីអភិវឌ្ឍមូលដ្ឋានទាំងនេះ ឱ្យក្លាយជាវេទិកា សម្រាប់ភាពជាសហគ្រិន និងការងារ ហើយធ្វើឱ្យពួកគេក្លាយជាអ្នកត្រួសត្រាយសមាហរណកម្ម និងការច្នៃប្រឌិតថ្មី។ ប្រទេសចិន ក៏ព្យាយាមជួយសហគ្រាសខ្នាតតូច និងមធ្យម ឱ្យក្លាយជាប្រភពនៃការច្នៃប្រឌិតដ៏សំខាន់ និងផ្តោតលើកិច្ចសហប្រតិបត្តិការបើកចំហរ និងច្នៃប្រឌិតឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងវេទិកាពិភពលោក។

សារាចរនេះជំរុញឱ្យអ្នកពាក់ព័ន្ធជួយបង្កើនការគាំទ្រដល់មូលដ្ឋានហ្វឹកហ្វឺនទាំងនេះ ហើយបានជំរុញឱ្យពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីសម្រួលដល់ការច្នៃប្រឌិត និងសហគ្រិនភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here