សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជាលើកបញ្ហាប្រឈមមួយចំនួន

ដោយៈ និស្ស័យ

    ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយលោក TSUI FUNG (ឈុយ ហ្វង់) ប្រធានប្រតិបត្តិនៃសមាគម។

លោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់សមាគម ដែលតែងតែខិតខំកៀរគរវិនិយោគិន ក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាឱ្យមកបណ្តាក់ទុកនៅកម្ពុជា ក៏ដូចជា ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គលេខាធិការបានគូសបញ្ជាក់ ពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ក្នុងការថែទាំដល់វិនិយោគដែលមានស្រាប់ ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគថ្មីបន្ថែម។ បន្ថែមពីនេះ ថ្វីត្បិតតែវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាទើបតែចាប់ផ្តើមមានវត្តមាន នៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវិស័យនេះបាននិងកំពុងរួមចំណែក រុញច្រានឧស្សាហកម្មកម្ពុជាឱ្យឈានដល់កម្រិតមួយថ្មី និងមានតម្លៃបន្ថែមកាន់តែប្រសើរជាងមុន។

លោក TSUI FUNG បានជម្រាបជូន លោកអគ្គលេខាធិការពីសកម្មភាពរបស់សមាគម ដែលបាននិងកំពុងមានប្រតិបត្តិការនាពេលបច្ចុប្បន្ន។ សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជាត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នសមាគម មានក្រុមហ៊ុនជាសមាជិកចំនួន៤៦ ដែលស្ថិតក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យា។

លោកក៏បានចែករំលែកនូវបញ្ហាមួយចំនួន ដែលក្រុមហ៊ុនអេឡិចត្រូនិក ជួបប្រទះក្នុងសកម្មភាពប្រតិការ អាជីវកម្មរបស់ខ្លួននាពេលកន្លងមក ពិសេសក្នុងបរិការណ៍បប្ចុប្បន្ន។

ទោះជាយ៉ាងនេះ សមាគមនៅតែបានបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here