ធនាគារធំមួយរបស់ម៉ាឡេស៊ីកំពុងពន្លឿនយុទ្ឋសាស្រ្តអាជីវកម្មរបស់SMEsនៅកម្ពុជា

ដោយៈ ម៉ាណា

ភ្នំពេញៈ ធនាគារ CIMB Bank PLC (Cambodia) កំពុងព

ន្លឿនយុទ្ធសាស្រ្តវិនិយោគឌីជីថលរបស់ខ្លួន ដើម្បីគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs)ដោយប្រើប្រាស់បណ្តាញក្នុងតំបន់ និងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមប្រធានបទ “Your Regional Advantage Starts with CIMB Bank” នៅទីស្នាក់ការកណ្តាលរបស់ធនាគារក្នុងទីក្រុង Kuala Lumpur កាលពីដើមសប្តាហ៍នេះ លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB Bank PLC (Cambodia) បានប្រាប់កាសែតខ្មែរថាមស៍ថា ធនាគារឌីជីថលកំពុងក្លាយជាអទិភាពនៃចក្ខុវិស័យរបស់ធនាគារ ជាពិសេសដើម្បីដោះស្រាយតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

លោកបានបន្តថា “ក្នុងរយៈពេលខ្លី យើងមិនពង្រីកសាខាបន្ថែមទៀតទេ ប៉ុន្តែយើងកំពុងវិនិយោគបន្ថែមទៀត លើផ្នែកឌីជីថល ដោយសា​រយើងដឹងថា មនុស្សភាគច្រើនលែងទៅសាខាដោយផ្ទាល់ និងលែងកាន់កាបូបទៀតហើយ”។ លោកបន្ថែមថា “យើងកាន់តែមានភាពបត់បែន និងចល័ត ហើយដូច្នេះយើងនឹងវិនិយោគបន្ថែមទៀតលើផ្នែកឌីជីថល”។

លោកបានលើកឡើងទៀតថា ការជំរុញឌីជីថលរបស់ធនាគារគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីបម្រើអតិថិជនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព កាត់បន្ថយឧបសគ្គក្នុងការចូលប្រើប្រាស់ និងពង្រឹងទីតាំង រយៈពេលវែងរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។

កាលពីពេលថ្មីៗនេះធនាគារបានបើកដំណើរការ Octo Biz Light ដែលជាកម្មវិធីទូរស័ព្ទ ដែលត្រូវបានរចនាឡើងជាពិសេសសម្រា​ប់សហគ្រាសធុនតូច និងមធ្យម ហើយកំពុងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលបន្ថែម រហូតដល់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

លោកបានមានប្រសាសន៍ថា “យុទ្ធសាស្ត្ររបស់យើងគឺស្របតាមចក្ខុវិស័យរបស់ក្រុម ក្នុងការពង្រឹងអតិថិជន និងសង្គម”។លោកបន្ថែមថា “យើងមើលឃើញថាឌីជីថល ជាកត្តាជំរុញឱ្យកំណើនកាន់តែលឿន និងប្រកបដោយនិរន្តរភាព”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ CIMB Cambodia បានបង្កើនការចូលរួមរបស់ខ្លួន ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ប្រាក់កម្ចីដោយគ្មានវត្ថុបញ្ចាំដល់អាជីវកម្មខ្នាតតូច ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

លោកបានពន្យល់ថា “សហគ្រាសធុនតូច និងមធ្យមជាច្រើននៅតែប្រឈមនឹងបញ្ហា ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នផ្លូវការ ដូច្នេះពួកគេតែងតែងាក ទៅរកអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ដែលពួកគេប្រឈមនឹងអត្រាការប្រាក់ខ្ពស់ និងរយៈពេលសងត្រលប់ខ្លី”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here