ដោយៈ គង់ សូរិយា
ព្រះសីហនុៈ គំរោងស្ថាបនា លើកកំពស់សោភ័ណភាពឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ កំពុងសម្រេចបាននូវវឌ្ឍនភាពនូវការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង”។
ឆ្នេរនេះ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ចាប់ផ្តើមបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕










