តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទុកពេលឱ្យប្រទេសរុស្ស៊ីចំនួន៥០ថ្ងៃដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងជៀសវាងការដាក់ទណ្ឌកម្មទៅលើអ្នកទិញប្រេងរបស់រុស្សុី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេនដល់៦៩,១៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0000 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៩សេនដល់៦៦,៨៩ដុល្លារក្នុងមួយបារ៉ែល។

លោក ត្រាំ បានប្រកាសផ្តល់អាវុធថ្មីសម្រាប់អ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញ ហើយបានគំរាមដាក់ទណ្ឌកម្មលើអ្នកទិញប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែទីក្រុងម៉ូស្គូយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល៥០ថ្ងៃ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here