មន្រ្តីពាណិជ្ជកម្មអាស៊ានចចារពាណិជ្ជកម្មសេរីជាមួយប្រទេស កាណាដា

ដោយៈ និស្ស័យ

    ម៉ាឡេស៊ីៈ លោកឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

លោកឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃការចរចា ពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗដែលត្រូវធ្វើជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន៖ ក្រុមការងារពាណិជ្ជកម្មទំនិញ, វិធានដើមកំណើត, ពាណិជ្ជកម្មសេវាកម្ម, សេវាកម្មហិរញ្ញវត្ថុ, វិនិយោគ, ការប្រតិបត្តិល្អលើបទដ្ឋានគតិយុត្ត, ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព និងកិច្ចការផ្នែកច្បាប់ និងស្ថាប័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here