ក្រសួងពាណិជ្ជកម្មបានរៀបចំកម្មវិធី “ទិវាជាតិកម្ពុជា”នៅក្នុងពិព៌ណដ៏ធំនាប្រទេសជប៉ុន

ដោយៈ គង់ សូរិយា

    អូសាកាៈ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិរៀបចំ “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោក FUJII Hisayuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងដោយមានការចូលរួមពីគណៈប្រតិភូ អន្តរក្រសួងកម្ពុជា-ជប៉ុន តំណាងពន្លាជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ បងប្អូនខ្មែររស់នៅប្រទេសជប៉ុន និងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ៥០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

“កម្មវិធីទិវាជាតិកម្ពុជា” រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើ​ម្បីបង្ហាញទៅកាន់ពិភពលោក នូវសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសិល្បៈវប្បធម៌ដ៏ផូរផង់របស់កម្ពុជា និងបង្កើ​នកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិ ដោយក្នុងនោះកម្ពុជាបានរៀបចំការសម្តែងផ្ទាំងទស្សនីយសិល្បៈជាច្រើនរួមមាន របាំអប្សរា ល្ខោនខោល, ឈុតឆាកគុជរី និងគុជរឹង្គ របាំក្ងោកប៉ៃលីន របាំព្រះស័ង្គ របាំគោះត្រឡោក កម្មវិធីក្បួនដង្ហែរ (National Day’s Parade) ពី The Grand Ring ឆ្ពោះទៅកាន់ពន្លាជាតិកម្ពុជា។

លើសពីនេះកម្ពុជា ក៏បានរៀបចំកម្មវិធីចុះអនុស្សរណ:នៃការយោគយល់គ្នា និងពិធីលៀងសាយភោជន៍ អបអរសាទរកម្មវិធីទិវាជាតិកម្ពុជាផងដែរ។

ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ប្រព្រឹត្តទៅរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលក្នុងនោះ កម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូល ក្នុងការរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដែលបច្ចុប្បន្នពន្លាជាតិបានទទួលភ្ញៀវជាតិ -ភ្ញៀវអន្តរជាតិចូលទស្សនាប្រមាណ ៨០០,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here