ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ខណៈបណ្តាអ្នកវិនិយោគបានវាយតម្លៃអំពីស្ថិរភាពបទឈប់បាញ់រវាងប្រទេសអុីរ៉ង់ និងប្រទេសអុីស្រាអែល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧៥សេន ឬ១,១ភាគរយដល់៦៧,៨៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៧១សេនដល់៦៥,០៨ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃអង្គារម្សិលមិញ ភាគីអុីរ៉ង់ និងអុីស្រាអែល បានផ្តល់សញ្ញាថា សង្រ្គាមផ្លូវអាកាសរវាងប្រទេសទាំងពីរបានបញ្ចប់ហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសភាគីទាំង២ ជាសាធារណៈចំពោះការរំលោភលើបទឈប់បាញ់៕