តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង២ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យមនុស្សគ្រប់គ្នាភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ ដោយបង្កឱ្យមានការព្រួយបារម្ភនៃភាពចលាចលនៅក្នុងតំបន់ និងការរំខានដល់ការផ្គត់ផ្គង់ប្រេង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,១៧ដុល្លារ ឬ១,៦ភាគរយដល់៧៤,៤ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,៣៤ដុល្លារ ឬ១,៨៧ភាគរយដល់៧៣,១១ដុល្លារក្នុងមួយបារ៉ែល។

អុីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេទី៣ ក្នុង​ចំណោម​សមាជិក​នៃ​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង(OPEC)។ អរិភាព​អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅរបស់​អុីរ៉ង់ និងជំរុញឱ្យតម្លៃ​ប្រេងឆៅកើនឡើង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here