មន្ត្រីខ្ពស់ CDC បង្ហាញពីតួនាទី និងសារៈសំខាន់របស់ស្ថាប័ននេះ

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងការធ្វើបាឋកថាស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។

កម្មវិធីបាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកតឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សាស្ត្រាចារ្យ បុគ្គលិក សិស្ស និស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រប្រមាណ៨០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកម្មវិធីបាឋកថា នេះគឺដើម្បីចែករំលែកនូវបទពិសោធន៍ការងារ ក៏ដូចជាជម្រាបជូនអំពីកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្នុងការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ។

លោកអគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេបអំពីកត្តាកំណត់ការវិនិយោគបរទេស តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តន៍ច្បាប់នេះ ការលើកទឹកចិត្តវិនិយោគ ប្រកបដោយភាពទាក់ទាញ និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគ ក្នុងវិស័យផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គលេខាធិការរង ក៏បានលើកឡើងពីកំណើន នៃការវិនិ​យោគក្នុងឧស្សាហកម្មថ្មីៗជាច្រើន ដែលប្រើបច្ចេកវិទ្យាទំនើប និងបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន ដែលការណ៍នេះអាចជាមូលដ្ឋានសម្រា​ប់ប្អូនៗសិស្ស និស្សិតគិតគូរអំពីការតម្រែតម្រង់ ជំនាញរបស់ខ្លួនឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្តែង។

ជាមួយគ្នានេះ លោកហៀន សុប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយបានផ្តល់នូវព័ត៌​មានពិស្តារជាច្រើន ជាពិសេសការលើកឡើងអំពីតួនាទីដ៏សំខាន់នៃកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូ លរួមធ្វើពិពិធកម្មឧស្សាហកម្ម, ការធ្វើពិពិធកម្មប្រភពទុនវិនិយោគ និងទីផ្សារនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here