អភិបាលខេត្តអាន ហ៊ួយសន្សាជម្រុញជើងហោះហើរត្រង់មក កាន់ខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ លោកវ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអាន ហ៊ួយ បានសន្យានឹងជម្រុញឲ្យមានជើងហះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។

លោកក៏បានសន្យាជ​ម្រុញឲ្យអ្នកធុរកិច្ច និងភ្ញៀវទេសចរចិន មកវិនិយោគ និងទស្សនាខេត្តព្រះសីហនុផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងពេលលោកម៉ាង ស៊ីណេត​អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តអាន ហ៊ួយ ប្រទេសចិននៅក្នុងសប្តាហ៍នេះ។

ក្នុងជំនួបនោះ លោកម៉ាង ស៊ីណេតបានស្នើឲ្យអភិបាលខេត្តអាន ហ៊ួយបានជម្រុញឲ្យអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិនមកទស្សនា និងធ្វើធុរកិច្ចនៅកម្ពុជាឲ្យបានច្រើន។

លោកអភិបាលខេត្តអានហ៊ួយ ក៏បានបញ្ជាក់ថា លោកនឹងឆ្លៀតពេលវេលាសមស្រប ដើម្បីទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តអានហ៊ួយ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងជាខេត្តមួយ ដែលមានចំណូលខ្ពស់សម្រាប់ប្រទេសចិន និងនាំមុខក្នុងការផលិត រថយន្តប្រើចរន្តអគ្គីសនី  និងថាមពលផ្សេងៗ ដែលមា​ន​ការនាំចេញរហូត ដល់ជាងមួយលានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់លោក ប្រធានាធិបតី ស៊ី ជីនពីង៕

LEAVE A REPLY

Please enter your comment!
Please enter your name here