ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូននិងថ្នាក់ដឹកនាំធនាគារAIIB
បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងកិច្ចប្រជុំការងារពាក់ព័ន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ (kick-off and wrap up meeting) ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងកិច្ចប្រជុំការងារពាក់ព័ន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន Cambodia Cross-border Connectivity Enhancement Project ( 3CEP ) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
គោលបំណងសំខាននៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សាវឌ្ឍនភាព លើផែនការដែលត្រូវបានអនុវត្ត ត្រូវអនុវត្តបន្ត ក្នុងគម្រោង និងលើកកម្ពស់ការងារ ឱ្យមានប្រសិទ្ធភាព និងគុណភាព។
គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន Cambodia Cross-border Connectivity Enhancement Project (3CEP) នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញបទានរបស់ធនាគារ Asian Infrastructure Investment Bank (AIIB) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃពាណិជ្ជកម្មតាមព្រំដែន៕