ធនាគារជាតិនៃកម្ពុជាសហការជាមួយស្ថាប័ន២របស់ជប៉ុនបើកវគ្គបណ្តុះបណ្តាលទាក់ទងការគ្រប់គ្រង

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាលជាលក្ខណៈ Hybrid ស្តីពី “ការគ្រប់គ្រងវិបត្តិការរៀបចំផែនការដោះស្រាយនិងស្តារឡើងវិញ”។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស៊ុំ សន្និសិទ្ធទេសាភិ​បាលរងធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Srichander Ramaswamy នាយកផ្នែកស្ថិរភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ នៃមជ្ឈមណ្ឌលស៊ាសិននិង​លោក Tetsurou Matsushima តំណាងពីធនាគារកណ្តាលជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានបទឧទ្ទេសនាម ពីវាគ្មិនចំនួន៨រូបមកពីស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដល់សិក្ខាកាមអំពី ១/- ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយ និងស្តារឡើងវិញ ២/-គន្លឹះសំខាន់ៗ សម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ និង៣/- តម្រូវការសម្រាប់គ្រឹះស្ថានធនាគារ ក្នុងការអនុលោមតាមផែនការស្តារឡើងវិញ។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ចំនួន៤៣រូប មកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ចំនួន១០ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here