តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះជាង១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ ស្របពេលមានភាពមិនច្បាស់លាស់ជុំវិញលទ្ធផលនៃកិច្ចចរចាផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានស្ថិតនៅទ្រឹងត្រឹម៦១,១២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៦សេន ឬ០,១% ដល់៥៨,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0058 GMT ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent គ្រោងជួបពិភាក្សាជាមួយក្រុមមន្ត្រីចិននៅថ្ងៃទី១០ ខែឧសភា នៅប្រទេសស្វីស ដើម្បីធ្វើការចរចាអំពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ប្រទេសទាំង២នេះជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ហើយជម្លោះពាណិជ្ជកម្មចិន-អាមេរិកអាចនឹងកាត់បន្ថយកំណើននៃការប្រើប្រាស់ប្រេងឆៅ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here