មន្ត្រីទេសាភិបាលធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍ពីប្រព័ន្ធទូទាត់ឆ្លងដែន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» (Cross-border payment rails: from infrastructure roll-out to a smooth customer journey) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអុីតាលី។

វេទិកានេះត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាសុី (ADB) សហការជាមួយធនាគារកណ្តាលអុីតាលី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)​ ដោយថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម Masato Kanda ប្រធាន ADB និង ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអុីតាលី​ និងសុន្ទរកថាបិទដោយ ឯកឧត្តម Chang Yong Rhee ទេសាភិបាលធនាគារកណ្តាលកូរ៉េ។

លោកជំទាវ​ ទេសាភិបាល បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសក្នុងតំបន់​និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ​។ ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា​ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ​ទទួលស្គាល់ថា​បានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា​ទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ​ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់​ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ​ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ជាមួយ។ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមទស្សនាខ្លឹមសារវេទិកាតុមូលតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.bancaditalia.it/media/notizia/adb-annual-meeting-governor-s-panetta-keynote-speech-at-the-cross-border-payment-rails-seminar-live-video-on-6-may-at-9-am-cest/?dotcache=refresh&dotcache=refresh

LEAVE A REPLY

Please enter your comment!
Please enter your name here