តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ស្របពេលមានសញ្ញាបង្ហាញថា ផលិតកម្មប្រេងឆៅនៅសហរដ្ឋអាមេរិកថយចុះ និងខណៈដែលតម្រូវការប្រេងឆៅនៅក្នុងតំបន់អឺរ៉ុប និងប្រទេសចិនមានការកើនឡើង។

តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង៣៧សេន ឬ០,៦% ដល់៦២,៥២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1215 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៤សេន ឬ០,៧៤% ដល់៥៩,៥៣ដុល្លារក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនៃតម្លៃប្រេងឆៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានជំរុញឱ្យបណ្តាក្រុមហ៊ុនថាមពលអាមេរិកមួយចំនួនដូចជា ក្រុមហ៊ុន Diamondback Energy និងក្រុមហ៊ុន Coterra Energy ប្រកាសកាត់បន្ថយការខួងប្រេង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here