កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធលទ្ធភាពគម្រោងបឋមគម្រោងសាងសង់ស្ពានកោះកុងថ្មី និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទ ដល់ច្រកអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង
ទីស្តីការក្រសួង៖ នាថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធលទ្ធភាពគម្រោងបឋម គម្រោងសាងសង់ស្ពានកោះកុងថ្មី និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ជំហានទី២) ពីក្រុងខេមរភូមិន្ទ ដល់ច្រកអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង ក្រោមក្របខ័ណ្ទឥណទានពីសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញដោយទីប្រឹក្សាបច្ចេកទេសកូរ៉េ និងមន្រ្តីបច្ចេកទេសគម្រោងមួយចំនួនទៀត ដោយបានពិភាក្សាលើទិដ្ឋភាពបច្ចេកទេស បរិស្ថាន សង្គម និងផលចំណេញសេដ្ឋកិច្ច ហើយក៏បានពិភាក្សាលើជម្រើសនៃទីតាំង និងទំហំគម្រោង។
ឯកឧត្តមប្រធានអង្គប្រជុំក៏បានសង្កត់ធ្ងន់ក្នុងការអនុវត្តតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងឱ្យបានត្រឹមត្រូវ និងស្នើសុំសិក្សា និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយពីស្ថានភាព វិធីសាស្រ្ត និងតម្រូវការថវិកាក្នុងការជួសជុលស្ពានកោះកុងចាស់ ដើម្បីស្នើសុំយោបល់ពីថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube