ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង២ដុល្លារក្នុងមួយបារ៉ែលក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈអង្គការ OPEC+ គ្រោងបង្កើនល្បឿនផលិតកម្មប្រេងបន្ថែមទៀត ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២,០៤ដុល្លារ ឬ៣,៣៣ភាគរយ មកនៅត្រឹម៥៩,២៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 2240 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២,១ដុល្លារ ឬ៣,៦ភាគរយមកនៅត្រឹម៥៦,១៩ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះនេះកើតមានឡើង បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានឯកភាពបង្កើនល្បឿនផលិតកម្មប្រេងសម្រាប់រយៈពេល២ខែជាប់ៗគ្នា ដោយបង្កើនទិន្នផលនៅក្នុងខែមិថុនាចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃ៕