កម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជា ចិនជាមួយនឹងការចូលរួមពី មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា ចិន ក្រោមប្រធានបទ “Investment Opportunities in Cambodia’s Hotels”។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនឱកាសទំនាក់ទំនង និងការផ្សព្វផ្សាយកាន់តែទូលាយ ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងប្រទេសជូនដល់ភាគីចិន ព្រមទាំងជាការផ្ដល់ឱកាសជូនដល់ភាគីចិន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការចូលរួមលើកស្ទួយវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យពាក់ព័ន្ធទាំងអស់នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោកជំទាវខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការប្ដេជ្ញា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិន កាន់តែច្រើន ព្រមទាំងលើកឡើង ពីសក្ដានុពលនៃការធ្វើពាណិជ្ជកម្ម និងបរិយា​កាសធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាជូនដល់ភាគីចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here