ក្រសួងពាណិជ្ជកម្មជម្រុញការលក់ផលិតផលខ្មែរនៅតាម ស្ថានីយ៍ប្រេងPTT

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥។

ប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធីនេះ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដោយមានការអញ្ជើញចូលរួម ពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំនេះ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានរាយការណ៍អំពីវឌ្ឍនភាពការងារ ក្នុងខែមីនា និងមេសា នៃការអនុវត្តការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្តទាំង១៩។

ជាមួយគ្នានេះ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី -ខេត្តទាំង១៩ បានរាយការណ៍អំពីបញ្ហាប្រឈម និងលើកជាសំណូមពរ ដល់ក្រុមហ៊ុន ភីធីធី ដើម្បីជួយសម្របសម្រួល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ ឱ្យខិតខំក្នុងការផ្សព្វផ្សាយ និងជំរុញអាជីវករឱ្យចូលលក់បន្ថែម ក្នុងការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបានជោគជ័យតាមការរំពឹងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here