ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានបន្ទាបការរំពឹងទុកចំពោះកំណើនតម្រូវការប្រេងឆៅសកល ទោះបីជាកម្តៅសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានបង្ហាញសញ្ញានៃការថយចុះយ៉ាងណាក្តី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៥សេន ឬ០,៤% មកនៅត្រឹម៦៥,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0024 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១៨សេន ឬ០,៣% មកនៅត្រឹម៦១,៨៧ដុល្លារក្នុងមួយបារ៉ែល។
ផែនការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្មអាមេរិក តាមរយៈការដាក់ពន្ធលើការនាំចូលទំនិញទាំងអស់បានបង្កើតនូវហានិភ័យខ្ពស់ ដែលអាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិនៅឆ្នាំនេះ។ នេះបើយោងតាមការស្ទង់មតិរបស់កាសែតReuters៕