វិទ្យាស្ថានតេជោសែន សាធារណការចុះ MOU ជាមួយក្រុមហ៊ុន Nippon Express ដើម្បីលើកកម្ពស់ធនធានមនុស្ស

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម នឹម សុធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd ដោយ មានការអញ្ជើញចូលរួមពីឯកឧត្ដមនាយក ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ មន្រ្ដីរាជការ សិស្ស-និស្សិត នាយកក្រុមហ៊ុន និងសហការី ក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd ផងដែរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងដើម្បពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអប់រំ បណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាឧត្តមប្រយោជន៍ដល់គ្នាទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់វិទ្យាស្ថានចូលរួមសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd ក៏ដូចជាដៃគូពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមូលធនបញ្ញា និងមូលធនមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឈានឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ វិទ្យាស្ថាន និងក្រុមហ៊ុន ក៏នឹងបន្ដពង្រីកកិច្ចសហការជាមួយគ្នាបន្ដទៀត ដូចជា៖ ១)ការធ្វើបាឋកថាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យសាធារណការ ២)ការផ្ដល់ឱកាសដល់និស្សិតវិទ្យាស្ថានធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សាបន្ត នៅទីតាំងក្រុមហ៊ុន ៣) ការចូលរួមពិនិត្យ និងពិភាក្សាលើកម្មវិធីសិក្សារបស់វិទ្យាស្ថានផងដែរ៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here