កម្ពុជា កូរ៉េ ចែករំលែកឥណទានទ្វេរភាគី

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

លោក យឹម លាត ទេសាភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងចែករំលែកព័ត៌មានឥណទានទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាចែករំលែកព័ត៌មានឥណទានទ្វេភាគីនេះ មានគោលបំណងសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការទទួលបានរបាយការណ៍ឥណទានរបស់អតិថិជនពីប្រទេសដើមកំណើតរបស់ខ្លួនយ៉ាងឆាប់រហ័ស និងងាយស្រួលជាងមុន ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) និង ក្រុមហ៊ុន កូរ៉េ ក្រេឌីត ប្យួរ៉ូ ខូ អិលធីឌី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គួររំលេចថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងមានលទ្ធភាពសិក្សាកាន់តែមានប្រសិទ្ធភាពលើកម្រិតហានិភ័យរបស់អតិថិជន រួមទាំងប្រជាជនកម្ពុជាធ្វើការនៅប្រទេសកូរ៉េ និងអ្នកជំនួញកូរ៉េនៅប្រទេសកម្ពុជា មានលទ្ធភាពក្នុងការទទួលបានកម្ចីផ្លូវការ និងបំពេញតម្រូវការហិរញ្ញវត្ថុ។

#ធនាគារជាតិនៃកម្ពុជា #creditbureau

LEAVE A REPLY

Please enter your comment!
Please enter your name here