ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចរបស់ពិភពលោក និងតម្រូវការប្រេងឥន្ធនៈសកលមិនទាន់មានភាពប្រាកដប្រជានៅឡើយ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេនដល់៦៧,០៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0429 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២៤សេនដល់៦៣,២៦ដុល្លារក្នុងមួយបារ៉ែល។
យ៉ាងណាមិញ ការរំពឹងទុកនៃការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការ និងការព្រួយបារម្ភនានាអំពីផលប៉ះពាល់នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើសេដ្ឋកិច្ចពិភពលោកបានបណ្តាលឱ្យតម្លៃប្រេងឆៅ Brent និងតម្លៃប្រេងឆៅ WTI ធ្លាក់ចុះសរុបជាង១ភាគរយកាលពីសប្តាហ៍មុន៕