ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Agility Public Warehousing Company K.S.C.P ពីប្រទេសគុយវ៉ែត

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Agility Public Warehousing Company K.S.C.P ដឹកនាំដោយ លោកស្រី Mariam Al Foudery ប្រធានផ្នែកទីផ្សារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនារសៀលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានពាក់ព័ន្ធរបស់ក្រុមហ៊ុន Agility ដែលជាក្រុមហ៊ុនសកលមួយផ្តល់សេវាភស្តុភារកម្ម, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់,ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការដឹកជញ្ជូន និងភស្តុភារកម្ម, ព្រមទាំងបច្ចេកវិទ្យានវានុវត្តន៍នានាដែលទ្រទ្រង់ និងលើកកម្ពស់ប្រសិទ្ធភាពការងារពាក់ព័ន្ធ។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅប្រទេសគុយវ៉ែត និងមានប្រតិបត្តិការនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាមួយគ្នានេះ ប្រតិភូក្រុមហ៊ុនបានសម្តែងនូវការកត់សម្គាល់ខ្ពស់អំពីការរីចម្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍លើទីផ្សារនៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាស្វែងយល់បន្ថែមលើទិដ្ឋភាពនានា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគផងដែរ។

តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់វិនិយោគដែលមានបើកភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here