តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។ ប៉ុន្តែ តម្លៃប្រេងឆៅប្រឈមមុខនឹងការធ្លាក់ចុះក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ ដោយសារការប្រកាសផែនការបង្កើនការផលិតប្រេងរបស់អង្គការ OPEC+ និងលទ្ធភាពបទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥សេនដល់៦៦,៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0001 GMT ។ តម្លៃប្រេងឆៅ Brent អាចនឹងធ្លាក់ចុះ២ភាគរយ សម្រាប់សប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង៦សេនដល់៦២,៨៥ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែតម្លៃប្រេងឆៅប្រភេទនេះអាចនឹងធ្លាក់ចុះ២,៩ភាគរយ សម្រាប់សប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS New ថា សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងដើរនៅលើទិសដៅត្រឹមត្រូវដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here