សម្តេចធិបតីហ៊ុន ម៉ាណែតនឹងអញ្ជើញបើកសម្ភោធជាផ្លូវការនូវកំពង់ផែទេសចរណ៍ខេត្តកំពតនៅថ្ងៃទី២១ មេសាខាងមុខ

ដោយៈ គង់ សូរិយា

    កំពតៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ភោធជាផ្លូវការនួវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាថ្ងៃទី២១ មេសាខាងមុខនេះ។

លោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការកាលពីថ្ងៃទី១៧ មេសា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារ ដែលនៅសេសសល់ឱ្យបានរួចរាល់ តាមផែនការដែលបានគ្រោងទុក។

លោកអៀង វ៉េងស៊ុន បានលើកទឹកចិត្ត និងជំរុញដល់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ឱ្យប្រឹងប្រែងសម្រេចបញ្ចប់ភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះ អាចប្រព្រឹត្តទៅបានដោយរលូនជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មីនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៤,២៥ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here