តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ដោយសារក្តីបារម្ភចំពោះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ការណ៍នេះនឹងកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣១សេន ឬ០,៥% មកនៅត្រឹម៦៣,០២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0153 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៦សេន ឬ០,៦% មកនៅត្រឹម៥៩,៧១ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅ Brent ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះសរុបចំនួន៤ភាគរយ នៅសប្តាហ៍នេះ បន្ទាប់ពីដាំក្បាលចុះ១១ភាគរយកាលពីសប្តាហ៍មុន ខណៈតម្លៃប្រេងឆៅ WTI នឹងអាចធ្លាក់ចុះក្នុងរង្វង់៣,៨ភាគរយនៅសប្តាហ៍នេះ បន្ទាប់ពីបានដាំក្បាលចុះ១១ភាគរយដូចគ្នាក្នុងសប្តាហ៍មុន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here