សួស្តីឆ្នាំថ្មីៈ សារពីស្ថាបនិកគេហទំព័រPropertyarea.asia

ដោយៈ យិន លាងគង់

    ភ្នំពេញៈ ពេលវេលាពិតជាលឿនណាស់ មួយឆ្នាំៗពិតជាដូចមួយប៉ព្រិចភ្នែក ប៉ុន្តែយើងទាំងអស់គ្នាបានឆ្លងកាត់នូវភាពជោគជ័យ និងបរាជ័យជាច្រើន ក្នុងជីវិត និងពិភពជំនួញ ដែលបណ្តាលមកពីវិបត្តិជំងកូវីដ១៩ វិបត្តិសង្រ្កាមរុស្ស៊ី អ៊ុយក្រែន ភាពតានតឹងភូមិសាស្រ្តនយោ​បាយ និងសង្រ្គាមពាណិជ្ជកម្ម ដែលកំពុងដុតកំឡោចសកលភាវូបនីយកម្មយ៉ាងព្រៃផ្សៃ។

ពិភពលោកប្រែប្រួល ពិតជាបានជះឥទ្ឋិពលដល់មុខជំនួញ និងអាជីវកម្មរបស់យើង ខ្ញុំបាទយិន លាងគង់ ពិតជាសូមអបអរសាទរ និងគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំប្រទេសសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងអ្នកដឹកនាំជំនួញ ដែលបានតស៊ូ អត់ធម្មត់រិះរកគ្រប់មធ្យោបាយ ដើម្បីកសាងប្រទេស ទាក់ទាញការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងផលចំណូលជាតិដល់ប្រជាជាតិ ដែលទើបទទួលបានភាពរីករាយ ជាមួយនឹងសមិទ្ឋផលដ៏លេចធ្លោ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមជាអ្នកដឹកនាំ នៃគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com ខ្ញុំបាទ បាននិងកំពុងបន្តបេសកកម្ម លើវិស័យសារគមនាគមន៍ ដែលមានទីផ្សារកាន់តែតូចចង្អៀតនេះ ដើម្បីបន្តផ្សព្វផ្សាយនូវព័ត៌មានល្អៗ ពិតឥតលំអៀង ប្រ​ក​បដោយតុល្យភាព សុក្រិតភាព និងផ្តល់ចំណេះដឹងថ្មីៗដល់លោក លោកស្រីបន្តទៀត ជាការរួមវិភាគទានមួយផ្នែក ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទីបដើម្បីបង្ហាញពីព័ត៌មានវិជ្ជមានទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិ។

ជាដំណឹងល្អមួយ “នៅពេលឆាប់ៗខាងមុខនេះ យើងខ្ញុំនឹងមានផ្តល់នូវអ្វី ដែលជាផលប្រយោជន៍ផ្នែកព័ត៌មាន ជាមួយនឹងចំណេះដឹងថ្មីៗ និងលឿនបំផុតជូនលោក លោកស្រី អ្នកអាន”បានជ្រាប និងសូមជួយគាំទ្រយើងខ្ញុំដោយសេចក្តីស្រលាញ់ផង។

ពិតហើយនៅក្នុងលោកនេះ “គ្មានភាពឥតខ្ចោះទេ” តែយើងខ្ញុំនឹងព្យាយាមបង្កើតភាពឥតខ្ចោះមួយ ដើម្បីផ្តល់ព័ត៌មានកាន់តែមានសារៈប្រយោជន៍ដល់អ្នកអាន អ្នកស្តាប់បន្តទៀត ដែលកន្លងមកគេហទំព័រយើងខ្ញុំបានជះឥទ្ឋិពលយ៉ាងធំ ដល់វិស័យអចលនទ្រព្យ ក៏ដូចជា ក្នុងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិ ដោយនៅតែប្រកាន់ពាក្យស្លោក “មិនបំភ្លៃ មិនបំភ្លើស មិនបំប៉ោង” ដើម្បីផលប្រយោជន៍ណាមួយ ដោយធ្វើឲ្យប្រាសចាក “ក្រមសីលធ៌មវិជ្ជាជីវៈ”ជាដាក់ខាត។

ជាមួយគ្នានេះ ក្នុងនាមជាសហស្ថាបនិក​ និងជាថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរខាងលើនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជាតិ និងអន្តរជាតិនានា ដែលតែងតែគាំទ្រក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ដល់គេហទំព័រខ្ញុំបាទ ជារៀងដរាបមក និងសុំជួយបន្តគាំទ្រគេហទំព័រទាំងពីរបន្តទៀត ដើម្បីយើងខ្ញុំនៅតែអាចបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានបំរើសេដ្ឋកិច្ច សង្គមជាតិបន្តទៀត។

    ជាថ្មីម្តងទៀត ខ្ញុំសូមលំឱនកាយគោរព និងដឹងគុណដល់សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានបន្ត និងកំពុងគាំទ្រដល់ដំណើរការចេញផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច អចលនទ្រព្យ ចំណេះដឹងហិរញ្ញវត្ថុ ផ្សារហ៊ុន តម្លៃមាស រូបិយប័ណ្ណពីគេហទំព័រយើងខ្ញុំតាំងពីដើមរៀងមក។

ក្នុង​ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ដល់១៦ មេសាខាងមុខ ខ្ញុំសូមលើកម្រាមដៃ១០ គោរពលំឱនកាយជូនពរដល់សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលបាននូវភាពជោគជ័យដ៏ត្រចេះត្រចង់ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ និងជួបប្រទះតែពុទ្ឋពរទាំងបូនប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

       ដោយក្តីគោរពពីខ្ញុំបាទ

យិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com

LEAVE A REPLY

Please enter your comment!
Please enter your name here