បញ្ហាទាក់ទងនឹងធនធានរ៉ែចំនួន៧ចំណុចត្រូវបានលើកយកមកដោះស្រាយរវាងរដ្ឋ និងវិស័យឯកជន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ចំនុចសំខាន់ៗចំនួន៧ ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយនៅក្នុងកិច្ចប្រជុំក្រុម “ញ” របស់ក្រសួងរ៉ែ និងថាមពល និងផ្នែកឯកជនពាក់ព័ន្ឋក្នុងវិស័យនេះ។

នៅទីស្តីការក្រសួងរ៉ែ និងថាមល មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាសហប្រធានក្រុមការងារ “ញ” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ “ញ” តំ​ណា​​ងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមា​ជិកានៃក្រុមការងារ “ញ” ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុង​វិស័យធនធានរ៉ែ និងថាមពល ដែលស្នើឡើងដោយផ្នែកឯកជន។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន ទី១ បញ្ហាប្រតិបត្តិការរបស់ការដ្ឋានថ្មសំណង់ខុសច្បាប់ ទី២ បញ្ហានៃការត្រួតពិនិត្យការដ្ឋានថ្មសំណង់របស់មន្ត្រីអនុវត្តន៍ច្បាប់ ទី៣ ការបង់ពន្ធលើសួយសារមិនស្មើភាពគ្នា ទី៤ ការជួលទីតាំង ទី៥ ការបញ្ចប់អាជ្ញាប័ណ្ណរ៉ែពីសំណាក់ក្រសួង ទី៦ ការទទួលប្រាក់ឧបត្ថម្ភធនពីអគ្កីសនីភាវូបនីយកម្ម ទី៧ ការផ្គត់ផ្គង់ថាមពលចំពោះវិស័យស្រូវអង្ករ រួមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ ដែលនឹងត្រូវលើកយកទៅពិភាក្សា និងដោះស្រាយជាលក្ខណះបច្ចេកទេសបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here