តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងវិញនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង១ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារការព្រួយបារម្ភថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកអាចនាំឱ្យតម្រូវការប្រេងឆៅសកលធ្លាក់ចុះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨១សេន ឬ១,២៦%ដល់៦៥,០២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៩២សេន ឬ១,៥២% ដល់៦១,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0051 GMT។

កាល​ពី​ថ្ងៃ​ច័ន្ទម្សិលមិញ តម្លៃ​ប្រេង​ឆៅបាន​ធ្លាក់​ចុះ២ភាគរយ ជិត​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈ​ពេល​បួន​ឆ្នាំ ដោយ​សារ​ការ​ភ័យ​ខ្លាច​ថា​ ការប្រកាសពន្ធ​​ថ្មីរបស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ អាច​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ​ និង​កាត់​បន្ថយ​តម្រូវ​ការ​ថាមពល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here