ក្រសួងសាធារណការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ លោកពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា ដើម្បីនាំចូលនូវរថយន្តទំនើបម៉ាក Lynk & Co មកកាន់ប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការ មានប្រសាសន៍ក្នុងពិធីកាលពីថ្ងៃទី៧ មេសាកន្លងមកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីនាំចូលផ្តាច់មុខនូវរថយន្តទំនើបម៉ាក Lynk & Co. មកកាន់ប្រទេសកម្ពុជាថ្ងៃនេះជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាពនៃការបើកចំហទីផ្សារកម្ពុជាទៅកាន់ពិភពលោក និងការទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនអន្តរជាតិ ការនាំចូលផ្តាច់មុខនូវរថយន្ត Lynk & Co. នឹងបង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនជម្រើសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

លើសពីនេះ វាក៏នឹងរួមចំណែកដល់ ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយសារបច្ចេកវិទ្យាទំនើបរបស់រថយន្តទាំងនេះ ដែលផ្តោតលើប្រសិទ្ធភាពថាមពល និងកាត់បន្ថយការបំភាយឧស្ម័នអោយនៅកម្រិតទាប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here