ដោយៈ ម៉ាណា
ភ្នំពេញៈ លោកតាត ពុធសូដារី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញធ្វើអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល”។
កម្មវិធីនេះសហការរៀបចំ ដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីមន្ទីរខេត្តពាក់ព័ន្ធ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាជីវករ និស្សិតចូលរួមប្រមាណ៨០នាក់។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថលនេះ ដែលជាការបង្កើតប្រព័ន្ធចុះបញ្ជីកែប្រែថ្មី ដោយតភ្ជាប់ជាមួយថ្នាល CamDX មានមុខងារសម្រាប់ចុះបញ្ជីកែប្រែចំនួន១០មុខងាររួមមាន
១) ការស្នើសុំកែប្រែផ្លាស់ប្ដូរអាសយដ្ឋានរបស់ក្រុមហ៊ុន ឬសហគ្រាស។
២)-ការស្នើសុំកែប្រែសកម្មភាពអាជីវកម្ម។
៣)-ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន។
៤)-ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
៥)-មុខងារការកែប្រែនាមករណ៍ក្រុមហ៊ុនសហគ្រាស
៦)-ការកែប្រែព័ត៌មានលម្អិតអភិបាល។
៧)-ការកែប្រែព័ត៌មានលម្អិតម្ចាស់សហគ្រាស។
៨)-ការកែប្រែព័ត៌មានលម្អិតម្ចាស់ភាគហ៊ុន។
៩)-ការកែប្រែសមាសភាពអ្នកគ្រប់គ្រងសាខា ឬការិយាល័យតំណាងក្រុមហ៊ុនបរទេស និង
១០)-ការបញ្ឈប់អាជីវកម្មជាស្ថាពរ សម្រាប់ការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ដោយអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារអេប៊ីអេ អេស៊ីលីដាកាណាឌីយ៉ា និងKHQR និងការធ្វើប្រតិភូកម្មជូន ទៅបណ្តាខេត្តជាប់ព្រំដែនចំនួន១៦ខេត្ត មានសិទ្ធិចេញវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (CO Form D) ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច និងការនាំចេញកសិផល៕