ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបង្កឱ្យមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច ដែលអាចធ្វើឱ្យតម្រូវការប្រេងឆៅសកលដាំក្បាលចុះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២,២៨ដុល្លារ ឬ៣,៥% មកនៅត្រឹម៦៣,៣០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0049 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២,២ដុល្លារ ឬ៣,៦% មកនៅត្រឹម៥៩,៧៩ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅបានធ្លាក់ចុះ៧ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈប្រទេសចិនបានដំឡើងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ដោយបង្កើនកម្តៅសង្រ្គាមពាណិជ្ជកម្ម និងបាននាំឱ្យបណ្តាវិនិយោគិនព្រួយបារម្ភខ្លាំងអំពីលទ្ធភាពកើតមានវិបត្តិសេដ្ឋកិច្ច៕