ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @cambodiafinancialtimes
ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស្រី Le Thi Mai Anh តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដឹកនាំម្ចាស់និងតំណាងក្រុមហ៊ុនវៀតណាមចំនួន២០ក្រុមហ៊ុន ចូលរួម “ជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនវៀតណាម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា”។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីជួយធុរកិច្ច និងម្ចាស់ក្រុមហ៊ុននៃប្រទេសទាំងពីរ បានស្វែងយល់អំពីការវិនិយោគ និងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសទាំងពីរ ដោយរួមចំណែកជំរុញពាណិជ្ជកម្មទ្វេរភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជា និងជាឱកាសណែនាំអំពីផលិតផលរបស់ក្រុមហ៊ុននីមួយៗក្នុងជំនួបនេះ៕