កម្ពុជា លុចហ្សំបួរកាន់តែខិតជិតគ្នាក្នុងការជម្រុញកំណើនពាណិជ្ជកម្ម

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ស្របពេលនឹងការយាងដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទប្រទេសលុច ហ្សំបួរនៅកម្ពុជា មេដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីជាន់ខ្ពស់ប្រទេសនេះ បានជួបពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា។

ជាក់ស្តែង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ពិសាអាហារថ្ងៃត្រង់រៀបចំឡើងដោយលោក Xavier Bettel ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេសពាណិជ្ជកម្មបរទេស សហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ ប្រទេសលុចសំបួ និងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបអាហារថ្ងៃត្រង់នេះ រៀបចំឡើងដើម្បីជំរុញការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងលុចសំបួ និងកម្ពុជា។

ឥស្សរជនជាន់ខ្ពស់ពីកម្ពុជា ដែលអញ្ជើញចូលរួមអាហារថ្ងៃត្រង់នេះរួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំពីនិយ័តករមូលបត្រកម្ពុជា។

អាហារថ្ងៃត្រង់នេះ រៀបចំឡើង ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនៅកម្ពុជារបស់ ព្រះអង្គម្ចាស់រជ្ជទាយាទ ដែលអមដំណើរដោយលោក Xavier Bettel ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មបរទេស សហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ និង គណៈប្រតិភូលុចសំបួ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងលុចសំបួ និងកម្ពុជាកាន់តែប្រសើរឡើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here